Month: March 2020

ព្រះអង្គជ្រាបទាំងអស់

ខ្ញុំ​បាន​ចិញ្ចឹម​ត្រី​ក្រឹម​សៀម​មួយ​ក្បាល ឈ្មោះ​ហ្វ៊ីន(Finn) នៅ​ក្នុង​ផ្ទះ​របស់​ខ្ញុំ អស់​រយៈ​ពេល​២​ឆ្នាំ។ ជា​ញឹក​ញាប់ កូន​ស្រី​របស់​ខ្ញុំ​បាន​ឱន​មើល​វា ក្នុង​អាង​ចិញ្ចឹម​ត្រី ហើយ​និយាយ​ទៅ​កាន់​វា បន្ទាប់​ពី​នាង​បាន​ទម្លាក់​ចំណី​ឲ្យ​វា។ ពេល​ណា​គ្រូ​លើក​យក​ប្រធាន​បទ អំពី​សត្វ​ចិញ្ចឹម​មក​និយាយ នៅ​ក្នុង​ថ្នាក់​រៀន នៅ​សាលា​មេត្តេយ្យ នាង​ក៏​បាន​ប្រាប់​គេ​ថា ត្រី​ក្រឹម​នោះ​ជា​សត្វ​ចិញ្ចឹម​របស់​នាង។ ទី​បំផុត ត្រី​ក្រឹម​នោះ​ក៏​បាន​ស្លាប់ ជា​ហេតុ​បណ្តាល​ឲ្យ​កូន​ស្រី​ខ្ញុំ​មាន​ការកើត​ទុក្ខ​យ៉ាង​ខ្លាំង។

ម្តាយ​របស់​ខ្ញុំ​ក៏​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ ឲ្យ​ស្វែង​យល់​អំពី​អារម្មណ៍​របស់​កូន​ស្រី​ខ្ញុំ​ឲ្យ​បាន​ច្បាស់ ហើយ​ប្រាប់​នាង​ថា ព្រះអង្គ​ជ្រាប​ច្បាស់ អំពី​ទុក្ខ​លំបាក​របស់​នាង។ ខ្ញុំ​ទទួល​ស្គាល់​ថា ព្រះ​ទ្រង់​ជ្រាប​អំពី​អ្វី​ៗ​ទាំង​អស់ តែ​ខ្ញុំ​ឆ្ងល់​ថា តើ​នាងអាច​មាន​ការ​កម្សាន្ត​ចិត្ត​ទេ ពេល​ដែល​នាង​បាន​ឮ​ខ្ញុំ​ប្រាប់​នាង​ដូច​នេះ? បន្ទាប់​មក ខ្ញុំ​ក៏​បាន​នឹក​ចាំ​ថា​ ព្រះ​ជា​ម្ចាស់មិន​គ្រាន់​តែ​ជ្រាប អំពី​ហេតុការណ៍​ក្នុង​ជីវិត​យើង​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ទត​ឃើញ​សណ្ឋាន​នៃ​វិញ្ញាណ​របស់​យើង ដោយ​ព្រះ​ទ័យ​ក្តួល​អាណឹត និង​ជ្រាប​ថា យើង​មាន​ការ​ពិបាក​ចិត្ត​ប៉ុណ្ណា។ ព្រះ​អង្គ​ជ្រាប​ថា “រឿង​តូច” អាច​ធ្វើ​ឲ្យយើង​មាន​អារម្មណ៍​ថា វា​ជា​រឿង​ធំ អាស្រ័យ​ទៅ​លើ​អាយុ របួស​ពី​អតីតកាល ឬ​ការ​ខ្វះ​ខាត។

ពេល​ដែល​ស្រ្តី​មេម៉ាយ​ម្នាក់​ទម្លាក់​ប្រាក់​តែ​ពីរ​ស្លឹង ចូល​ទៅ​ក្នុង​ហឹប​ដង្វាយ ព្រះយេស៊ូវ​បាន​ទត​ឃើញ​ទំហំ​ពិតប្រាកដ​នៃ​ដង្វាយ​នោះ នៅ​ក្នុង​ចិត្ត​គាត់។ ទ្រង់​ហៅ​ពួក​សិស្ស​មក​មាន​ព្រះបន្ទូល​ថា “ខ្ញុំ​បា្រប់​អ្នក​រាល់​គ្នា​ជា​បា្រកដ​ថា ស្ត្រី​មេម៉ាយ​ក្រ​នេះ​បាន​ថ្វាយ​លើស​ជាង​អ្នក​ទាំង​អស់ ដែល​ដាក់​ក្នុង​ឃ្លាំង ដ្បិត​គេ​សុទ្ធ​តែ​យក​ពី​របស់​ជា​សំណល់​ខ្លួន​មក​ថ្វាយ តែ​ស្រ្តី​នេះ បាន​យក​ពី​សេចក្តី​កំសត់​ខ្លួន​មក​ថ្វាយ​វិញ គឺ​ជា​របស់​ដែល​នាង​មាន​ទាំង​ប៉ុន្មាន​សំរាប់​ចិញ្ចឹម​ជីវិត​ខ្លួន​ផង”(ម៉ាកុស ១២:៤៣-៤៤)។

ស្រ្តី​នោះ​មិន​បាន​និយាយ​អ្វី​ទេ នៅ​ពេល​នោះ តែ​ព្រះ​យេស៊ូវ​បាន​ទទួល​ស្គាល់​ថា ដង្វាយ​របស់​នាង…

ភាពប្រេះបែកដែលមានប្រយោជន៍

បន្ទាប់​ពី​មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់​បាន​បាត់​បង់​ភរិយា នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ យើង​ក៏​បាន​ជួប​គ្នា​រៀង​រាល់​ថ្ងៃ​ព្រហស្បត្តិ៍ ដើម្បី​លើក​ទឹក​ចិត្ត​គាត់។ ជួន​កាល គាត់​បាន​ចោទ​ជា​សំណួរ ដែល​ខ្ញុំ​មិន​អាច​ឆ្លើយ​រួច ហើយ​ជួន​កាល គាត់​បាន​ចែក​ចាយ​អំពី​អនុស្សាវរីយ៍ ដែល​គាត់​ចង់​មាន​សារ​ឡើង​វិញ។ មួយ​រយៈ​ក្រោយ​មក គាត់​ក៏​បាន​ទទួល​ស្គាល់​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​កើត​ឡើង ដោយសារ​ភាព​ប្រេះ​បែក​នៅ​ក្នុង​ពិភព​លោក​ដែល​មាន​ពេញ​ដោយ​អំពើ​បាប តែព្រះ​ជា​ម្ចាស់​អាច​ធ្វើ​ការ នៅ​ក្នុង​ពេល​ដ៏​ឈឺ​ចាប់។ ពីរបី​ឆ្នាំ​ក្រោយ​មក គាត់​ក៏​បាន​បង្រៀន​ក្នុង​ក្រុម​មួយ នៅ​ព្រះ​វិហារ​របស់​យើង អំពី​ការ​សោក​សង្រេង និង​អំពី​របៀប​ទួញ​សោក​ឲ្យ​បាន​ត្រឹម​ត្រូវ។ មិន​យូរ​ប៉ុន្មាន គាត់​ក៏​បាន​ក្លាយ​ជា​អ្នកលើក​ទឹក​ចិត្ត សម្រាប់​អ្នក​ដែល​កំពុង​ជួប​ការ​បាត់​បង់​ដ៏​ឈឺ​ចាប់។ ជួន​កាល យើង​មាន​អារម្មណ៍​ថា យើង​ហាក់​ដូច​ជាគ្មាន​អ្វី​សម្រាប់​ថ្វាយ​ដល់​ព្រះ​ជា​ម្ចាស់​ទេ​ ប៉ុន្តែ ព្រះ​អង្គ​ក៏​បាន​ដក “ភាព​មិន​គ្រប់​គ្រាន់”របស់​យើង ហើយ​បន្ទាប់​មក ព្រះ​អង្គ​ក៏​បាន​ប្រទាន​ពរ​យើង​លើស​ពី​គ្រប់​គ្រាន់។​

មាន​ពេល​មួយ ព្រះ​យេស៊ូវ​បាន​ប្រាប់​ពួក​សិស្ស​របស់​ព្រះ​អង្គ ឲ្យ​ចែក​អាហារ​ដល់​ពួក​បណ្តា​ជន។ ពួក​គេ​ក៏​បាន​ទូលព្រះ​អង្គ​ថា ពួក​គេ​គ្មាន​អ្វី​សម្រាប់​ចែក​ឲ្យ​គេ​ទេ។ ព្រះយេស៊ូវ​ក៏​បាន​ធ្វើ​ឲ្យ​អាហារដ៏​តិច​តួច​របស់​ពួក​គេ​កើន​ឡើង​ជា​ពហុគុណ ហើយ​បន្ទាប់​មក ព្រះ​អង្គ​ក៏​បាន​ងាក​មក​រក​ពួក​គេ ដោយ​ប្រទាន​នំប៉័ង​ដល់​ពួក​គេ ដើម្បីឲ្យ​ពួក​គេ​ចែកអាហារ​ដល់​ពួក​បណ្តា​ជន​(លូកា ៩:១៣-១៦)។ ព្រះ​គ្រីស្ទ​នឹង​ធ្វើ​ការ​អស្ចារ្យ ប៉ុន្តែ ជា​ញឹក​ញាប់ ព្រះ​អង្គ​សព្វ​ព្រះទ័យ​ឲ្យ​យើង​ចូល​រួម​ជា​មួយ​ព្រះ​អង្គ នៅ​ក្នុង​ការ​បម្រើ​អ្នក​ដទៃ។

ព្រះយេស៊ូវ​បាន​ត្រាស់​ហៅ​យើង ឲ្យ​ថ្វាយ​ជីវិត​យើង និង​អ្វី​ៗ​ដែល​យើង​មាន​ក្នុង​ព្រះ​ហស្ត​ព្រះ​អង្គ។ គឺ​ជីវិត​ដែល​ខ្ទេច​ខ្ទាំ និង​រឿង​របស់​យើង។ ​ក៏​ដូច​ជា​ចំណុច​ខ្សោយ និង​បរាជ័យ​របស់​យើង ការ​ឈឺ​ចាប់ និង​ទុក្ខ​លំបាក​របស់​យើង​ផងដែរ។ ចូរ​យើង​ថ្វាយ​ទៅ​ក្នុង​ព្រះ​ហស្ត​ព្រះ​អង្គ នោះ​យើង​នឹង​មាន​ការ​ភ្ញាក់​ផ្អើល ចំពោះ​ការ​អ្វី​ដែល​ព្រះ​អង្គ​នឹង​ធ្វើ…

ព្រះទ្រង់ទតមើលជានិច្ច

ពេល​ដែល​ចៅ​ប្រុស​ដ៏​តូច​ល្អិត​របស់​ខ្ញុំ​ត្រឡប់​ទៅ​ផ្ទះ​គាត់​វិញ គាត់​បាន​គ្រ​វីដៃ​លា។ បន្ទាប់​មក គាត់​ក៏​បាន​ងាក​មក​រក​ខ្ញុំ​វិញ ហើយ​សួរ​ថា “ម៉ាក់​យាយ ហេតុ​អ្វី​ម៉ាក់​យាយ​ឈរ​មើល​នៅ​មាត់​ទ្វារ រហូត​ដល់​ពេល​ដែល​ខ្ញុំ​ចេញ​ទៅ​បាត់?” ខ្ញុំក៏​បាន​ញញឹម​ដាក់​គាត់ ដោយ​គិត​ថា គាត់​ពិត​ជា​គួរ​ឲ្យ​ស្រឡាញ់​ណាស់ ដែល​បាន​សួរ​សំណួរ​នេះ ក្នុង​កាល​ដែល​គាត់​នៅ​ក្មេង​នៅ​ឡើយ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ដោយ​សារ​គាត់​ចង់​ដឹង នោះ​ខ្ញុំ​ក៏​បាន​ព្យាយាម​ផ្តល់​ឲ្យ​នូវ​ចម្លើយ​ដ៏​ល្អ​មួយ។ ខ្ញុំ​ក៏​បាន​ប្រាប់​គាត់​ថា ការ​ដែល​ខ្ញុំ​ធ្វើ​ដូច​នេះ គឺ​ជា​ការ​គួរ​សម ហើយ​ម្យ៉ាង​ទៀត ដោយសារ​គាត់​ជា​ភ្ញៀវ​ពិសេស នោះ​ការ​ដែល​ខ្ញុំ​ឈរ​មើល​គាត់ រហូត​ដល់​ពេល​ដែល​គាត់​ចេញ​ទៅ​បាត់ គឺ​មាន​ន័យ​ថា​ ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គាត់។ គាត់​ហាក់​ដូច​ជា​នៅ​ឆ្ងល់។ ដូច​នេះ ខ្ញុំក៏​បាន​ប្រាប់​ការ​ពិត​ដ៏​សាមញ្ញ​ថា “យាយ​ឈរ​មើល ព្រោះ​យាយ​ស្រឡាញ់​ចៅ។ ពេល​យាយ​ឃើញ​ឡាន​ចៅ​បើក​ចេញ​ទៅ យាយ​ដឹង​ថា ចៅ​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​ផ្ទះវិញ ដោយ​សុវត្ថិ​ភាព”។ គាត់​ក៏​បាន​ញញឹម ហើយ​ឱប​ខ្ញុំ​ថ្មម​ៗ។ ទី​បំផុត គាត់​ក៏​បាន​យល់។​

ការ​យល់​ដឹង​របស់​គាត់ តាម​បែប​កូន​ក្មេង គឺ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ថា ព្រះ​វរបិតា​នៃ​យើង​ដែល​គង់​នៅ​ស្ថាន​សួគ៌​តែង​តែទត​រំពៃ​មើល​យើង ដែល​ជា​កូន​ជា​ទី​ស្រឡាញ់​ជា​និច្ច។ គឺ​ដូច​ដែល​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក១២១ បាន​ចែង​ថា “ព្រះយេហូវ៉ា​ទ្រង់​ជា​ព្រះ​ដែល​ថែ​រក្សា​អ្នក ព្រះយេហូវ៉ា​ទ្រង់​ជា​ម្លប់​នៅ​ខាង​ស្តាំ​អ្នក”(ខ.៥)។

ជន​ជាតិ​អ៊ីស្រាអែល​នៅ​សម័យ​ដើម បាន​ទទួល​ការ​ធានា​ថា ព្រះ​ជា​ម្ចាស់​ថែរក្សា​ពួក​គេ ក្នុង​កាល​ដែល​ពួក​គេ​កំពុងតែ​ធ្វើ​ដំណើរ​ឡើង​តាម​ផ្លូវ​ចោទ​ៗ ទៅ​កាន់​ទីក្រុង​យេរូសាឡិម ដើម្បី​ថ្វាយ​បង្គំ​ព្រះ​អង្គ។ គឺដូច​មាន​សេចក្តី​ចែង​ថា “ព្រះយេហូវ៉ា​នឹង​រក្សា​អ្នក ឲ្យ​រួច​ពី​គ្រប់​ទាំង​សេចក្តី​អាក្រក់ ទ្រង់​នឹង​ថែ​រក្សា​ព្រលឹង​របស់​អ្នក”(ខ.៦-៧)។ យើង​ក៏​អាច​មាន​ការ​ធានា​ដូច​នេះ​ផង​ដែរ។ ជួន​កាល…

ការថ្វាយបង្គំដ៏ត្រឹមត្រូវ

លោក​ចូស(Jose) គឺ​ជា​គ្រូ​គង្វាល នៅ​ព្រះ​វិហារ​មួយ​ ដែល​មាន​ភាព​ល្បី​ល្បាញ ដោយ​សារ​កម្ម​វិធី និង​ការ​ប្រគុំ​តន្រ្តីថ្វាយ​បង្គំ។ ពួក​ជំនុំ​របស់​គាត់​បាន​ធ្វើ​កិច្ចការ​ទាំង​នេះ​បាន​ល្អ​ណាស់ តែ​គាត់​មាន​ការ​បារម្ភ ខ្លាច​ភាព​មមា​ញឹក​របស់​ពួក​ជំនុំ​​គាត់ ក្លាយ​ជា​ការ​ធ្វើ​ជំនួញ។ តើ​ពួក​ជំនុំ​របស់​គាត់​បាន​លូត​លាស់ ដោយ​សារ​មូល​ហេតុ​ដ៏​ត្រឹម​ត្រូវ ឬ​ក៏​ដោយ​សារ​សកម្ម​ភាព​របស់​ពួក​គេ? លោក​ចូស​ចង់​ដឹង​ការ​ពិត ដូច​នេះ គាត់​ក៏​បាន​លុប​កម្មវិធី​បន្ថែម​របស់​ពួក​ជំនុំ​របស់​គាត់ អស់រយៈពេល១ឆ្នាំ។ ពួក​ជំនុំ​របស់​គាត់​ក៏​បាន​ផ្តោត​ទៅ​លើ​ការ​រស់​នៅ​ជា​ព្រះ​វិហារ​ដ៏​រស់ ដែល​យក​ការថ្វាយ​បង្គំ​ព្រះ​ជា​ទីមួយ​។​

ការ​សម្រេច​ចិត្ត​របស់​លោក​ចូស បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ ពេល​ដែល​ព្រះ​អង្គ​យាង​ចូល​ទីធ្លា​ខាង​ក្រៅ​នៃ​ព្រះវិហារ នៅ​ទីក្រុង​យេរូសាឡិម។ ទីធ្លា​ដ៏​បរិសុទ្ធ​ដែល​គេ​គួរ​តែ​ប្រើ​ជា​កន្លែង​អធិស្ឋាន បាន​ក្លាយ​ជា​កន្លែង​រក​ស៊ី ក្នុង​ផ្នែក​ថ្វាយ​បង្គំ។ ព្រះ​យេស៊ូវ​ក៏​បាន​ផ្កាប់​តុ​របស់​ពួក​ឈ្មួញ​ទាំង​នោះ ហើយ​ក៏​បាន​បញ្ឈប់​អ្នក​ដែល​បាន​ទិញ​ទំនិញ​របស់​ពួក​គេ។ ព្រះ​អង្គ​ខ្ញាល់ ចំពោះ​ទង្វើរ​របស់​ពួក​គេ ហើយ​ក៏​បាន​ដក​ស្រង់​បទ​គម្ពីរ​អេសាយ ជំពូក៥៦ និង​យេរេមា ជំពូក៧ ដែល​បាន​ចែង​ថា “តើ​គ្មាន​សេចក្តី​ចែង​ទុក​មក​ទេ​ឬ​អី​ថា «ដំណាក់​អញ​ត្រូវ​ហៅ​ជា​ទី​អធិស្ឋាន សំរាប់​គ្រប់​អស់​ទាំង​សាសន៍» ប៉ុន្តែ​អ្នក​រាល់​គ្នា​បាន​យក ធ្វើ​ជា​រោង​ចោរវិញ”(ម៉ាកុស ១១:១៧)។

ការ​ធ្វើ​ជំនួញ ឬ​មាន​ការ​មមាញឹក​នឹង​ការងារ អាច​ជា​ការ​ចាំ​បាច់ ប៉ុន្តែ ពួក​ជំនុំ​របស់​ព្រះ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន។ យើង​ជា​ព្រះ​វិហារ​ដ៏​រស់​របស់​ព្រះ ហើយ​កិច្ចការ​ចម្បង​របស់​យើង គឺ​ត្រូវ​ថ្វាយ​បង្គំ​ព្រះ​យេស៊ូវ​ឲ្យ​បាន​ត្រឹម​ត្រូវ។ យើង​មិន​ទំនង​ជា​ត្រូវ​ផ្កាប់​តុ​អ្នក​រក​ស៊ី​ក្នុង​ព្រះវិហារ ដូច​ព្រះ​យេស៊ូវ​ឡើង ប៉ុន្តែ ព្រះ​អង្គ​អាច​ត្រាស់​ហៅ​យើង ឲ្យ​ធ្វើ​ការ​កែ​តម្រង់​ដ៏​ចំា​បាច់ណា​មួយ ក្នុង​ពួក​ជំនុំ។ —MIKE WITTMER

រឿងដែលមិនត្រូវមើលរំលង

នៅ​សហ​រដ្ឋ​អាមេរិក ការ​ប្រកួត​ជិះ​គោ​ឡើង​ក​មិន​ទាន់​ផ្សាំង គឺ​ជា​កីឡា​ដ៏​ពេញ​និយម។ គេ​សង្កេត​ឃើញ​អ្នក​ប្រកួតខ្លះ​កំបុត​មេ​ដៃ។ វា​ជា​របួស​ដែល​បាន​កើត​ឡើង​ជា​ធម្មតា នៅ​ក្នុង​កីឡារ​នេះ នៅ​ពេល​ដែល​មេ​ដៃ​របស់​ពួក​គេ​ទាក់ជាប់​នឹ​ងខ្សែ ហើយ​កម្លាំង​ទាញ​កន្រ្តាក់​មួយ​ទំហឹង​របស់សត្វ​គោ​ ក៏​បាន​បណ្តាល​ឲ្យ​គេ​បាត់​បង់​មេ​ដៃ​នោះ​។ បញ្ហា​នេះ​មិន​បាន​បញ្ចប់​អាជីព​របស់​ពួក​គេ​ទេ ប៉ុន្តែ អវត្ត​មាន​របស់​មេ​ដៃ​បាន​នាំ​មក​នូវ​ការ​ពិបាក​ជា​ច្រើន។ អ្នក​នឹង​ដឹង​ថា វា​ពិបាក​ប៉ុណ្ណា ពេល​ដែល​អ្នក​ព្យា​យាម​ដុះ​ធ្មេញ ឬ​ដាក់​លេវ​អាវ សិត​សក់​របស់​អ្នក ចង​ខ្សែ​ស្បែក​ជើង ឬ​មួយព្យាយាម​ញាំ​អាហារ ដោយ​មិន​ប្រើ​មេដៃ​ជា​ជំនួយ។ មេដៃ​ជា​អវយវៈ​ដ៏​តូច នៃ​រូប​កាយ​របស់​យើង ដែល​យើង​ច្រើនតែ​មើល​រំលង​តួនាទី​ដ៏​សំខាន់​របស់​វា។​

សាវ័ក​ប៉ុល​បាន​លើក​ឡើង​អំពី​បញ្ហា​ស្រដៀង​គ្នា​នេះ នៅ​ក្នុង​ពួក​ជំនុំ។ សមាជិក​ពួក​ជំនុំ​ដែល​គេ​មិន​សូវ​ចាប់​អារម្មណ៍ ឬ​កម្រ​បញ្ចេញ​យោបល់ ជួន​កាល​មាន​អារម្មណ៍​ថា អ្នក​ដទៃ​ហាក់​ដូច​ជា​មិន​ត្រូវ​ការ​ពួក​គេ(១កូរិនថូស ១២:២១)។ តាម​ធម្មតា គេ​មិន​លើក​យក​បញ្ហា​នេះ​មក​និយាយ​ទេ ប៉ុន្តែ ពេល​ខ្លះ បញ្ហា​នេះ​ក៏​បាន​ក្លាយ​ជា​រឿង​ធំ។​

ព្រះ​ជា​ម្ចាស់​បាន​ត្រាស់​ហៅ​យើង ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់ និង​ការ​គោរព ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ឲ្យ​ស្មើ​ភាព​គ្នា(ខ.២៥)។ យើង​ម្នាក់​ៗ​គឺ​ជា​ផ្នែក​មួយ​នៃ​រូប​កាយ​ព្រះ​គ្រីស្ទ​(ខ.២៧) ទោះ​យើង​បាន​ទទួល​អំណោយ​ទាន​អ្វី​ក៏​ដោយ ហើយ​យើង​ក៏​ត្រូវ​ការ​គ្នា​ទៅ​វិញ​ទៅ​មក។ ក្នុង​ចំណោម​យើង មាន​អ្នក​ខ្លះ​បាន​បំពេញ​តួនាទី​ជា​ភ្នែក និង​ច្រមុះ​ក្នុងក្រុម​ជំនុំ ហើយ​អ្នក​ខ្លះ​ទៀត​មាន​តួនាទី​ដូច​មេដៃ។ ប៉ុន្តែ យើង​ម្នាក់​ៗ​សុទ្ធ​តែ​មាន​តួនាទី​សំខាន់​ដូច​គ្នា ក្នុង​រូប​កាយ​ព្រះ​គ្រីស្ទ ហើយ​ជួន​កាល លើស​ពី​ការ​យល់​ឃើញ​របស់​យើង​ទៀត​ផង។  —JOHN BLASÉ

មានគ្នាពីរនាក់ប្រសើរជាង

នៅ​ក្នុង​ការ​រត់​ប្រណាំ អាយរុនមែន ត្រេតលុន នៅ​រដ្ឋ​ហាវ៉ៃ កាល​ពី​ឆ្នាំ​១៩៩៧ កញ្ញា​សាន វេល(Sian Welch) និងកញ្ញា​វេនឌី អ៊ីនក្រាហាំ(Wendy Ingraham) ជា​បាន​ព្យាយាម​ក្រោក​ឈរ​ឡើង ដើម្បី​បន្ត​ដំណើរ​ទៅ​រក​ទី​ផ្តាច់​ព្រ័ត្រ។ ពួក​គេ​មាន​ការ​ខ្សោះ​អស់​កម្លាំង ដោយ​ជើង​ញ័រ​អស់​ទៅ​ហើយ។ ពួក​គេ​ក៏​បាន​ដួល​ទៅ​លើ​ដី ហើយ​ក៏​បាន​ព្យាយាម​ក្រោក​ឈរ តែ​ពួក​គេ​ក៏​បាន​ដួល​ម្តង​ទៀត។ នៅ​សល់​តែ​២០​ម៉ែត្រ​ទៀត​ប៉ុណ្ណោះ ពួក​គេ​ទៅ​ដល់​ទី​ហើយ។  ពេល​ដែល​កញ្ញា​អ៊ីនក្រាហាំ ចាប់​ផ្តើម​លូន​ទៅ​រក​ទី ហ្វូង​មនុស្ស​ក៏​បាន​ទះ​ដៃ​ឡើង។ ពេល​ដែល​គូ​ប្រកួត​របស់​នាងលូន​តាម​ពី​ក្រោយ​នាង ហ្វូង​មនុស្ស​ក៏​បាន​ស្រែក​ហូរ​កាន់​តែ​ខ្លាំង។ អ៊ីនក្រាហាំ​ក៏​បាន​ទៅ​ដល់​ទី ក្នុង​លេខ​រៀង​ទី​៤ ហើយ​នាង​ក៏​បាន​ផ្តួល​ខ្លួន​ទៅ​លើ​ដៃ​របស់​អ្នក​គាំទ្រ ដែល​ចាំ​ទទួល​នាង។ បន្ទាប់​មក នាងក៏​បាន​ងាក​មក​ក្រោយ ហើយ​ឈោង​ដៃ​ទៅ​រក​កញ្ញា​វេល ដែល​បាន​ដួល​ម្តង​ទៀត។ កញ្ញា​វេល​ក៏​បាន​ព្យាយាម​ក្រោក​ឡើង ហើយ​ផ្តួល​ខ្លួន​ទៅ​មុខ ដោយ​លាត​ដៃ​សន្ធឹង ទៅ​រក​ដៃ​ដ៏​ទន់​ខ្សោយ​របស់​កញ្ញា​អ៊ីនក្រាហាំ ហើយ​ក៏​បាន​ទៅ​ដល់​ទី​ផ្តាត់​ព្រត្រ។  ពេល​ដែល​នាង​បាន​បញ្ចប់​ការ​ប្រកួត​ក្នុង​លេខ​រៀង​ទី​៥ ហ្វូង​មនុស្ស​ក៏​បាន​ស្រែក​ហូរ​ឡើង ដើម្បី​អប​អរ​នាង។

អ្នក​ទាំង​ពីរ​បាន​បញ្ចប់​ការ​ប្រកួត​ចម្ងាយ ២២៥​គីឡូ​ម៉ែត្រ ដែល​រាប់​បញ្ចូល​ការ​ហែល​ទឹក ជិះ​កង់ និង​រត់​ប្រណាំង។ ជោគ​ជ័យ​នេះ​បាន​បណ្តាល​ចិត្ត​មនុស្ស​ជា​ច្រើន​ឲ្យ​មាន​ការ​ប្រឹង​ប្រែង​ក្នុង​ជីវិត។ ប៉ុន្តែ ទិដ្ឋភាព​នៃ​កីឡាករ​ដែល​ខ្សោះអស់​កម្លាំង​ស៊ូទ្រាំ​ជា​មួយ​គ្នា​ដូច​នេះ បាន​ដក់​ជាប់​ក្នុង​ចិត្ត​ខ្ញុំ ដោយ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សេចក្តី​ពិត​ក្នុង​កណ្ឌ​គម្ពីរសាស្តា ៤:៩-១១

ការ​ទទួល​ស្គាល់​ថា យើង​ត្រូវ​ការ​ជំនួយ​ក្នុង​ជីវិត​(ខ.៩) គឺ​មិន​មែន​ជា​រឿង​ដែល​គួរ​ឲ្យ​ខ្មាស់​អៀន​ទេ ជា​ពិសេស ដោយ​សារ​យើង​មិន​អាច​បដិសេធ​ដោយ​ចិត្ត​ស្មោះ​ត្រង់​ថា យើង​គ្មាន​តម្រូវ​ការ ឬ​មិន​អាច​លាក់​បាំង​តម្រូវ​ការ​របស់​យើង…

ផែនការដែលត្រូវបានបង្អាក់

ចេន(Jane) មាន​គម្រោង​ធ្វើ​ការ​ជា​អ្នក​ព្យាបាល​ក្មេង​ដែល​មាន​បញ្ហា​និយាយ។ ប៉ុន្តែ ពេល​ដែល​នាង​បាន​ទៅ កម្ម​សិក្សា នាង​ក៏​បាន​ដឹង​ថា ការងារ​នោះ​មាន​បញ្ហា​ប្រឈម ក្នុង​ផ្លូវ​អារម្មណ៍​ខ្លាំង​ពេក សម្រាប់​នាង។ គម្រោង​នេះ​ក៏​បាន​បញ្ចប់។ បន្ទាប់​មក គេ​ក៏​បាន​ផ្តល់​ឱកាស​ឲ្យ​នាង​ធ្វើ​​ជា​អ្នក​និពន្ធ​សម្រាប់​ទស្សនាវដ្ដី​មួយ។ តែ​នាង​មិន​បានធ្វើ​ការ​ជា​អ្នក​និពន្ធ​ទេ។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក នាង​ក៏​បាន​ប្រើ​ជំនាញ​សរសេរ​របស់​នាង ដើម្បី​លើក​ទឹក​ចិត្ត​គេ​ឲ្យ​ជួយ​គ្រូសារ​ជន​ក្រីក្រ។ ក្រោយ​មក​នាង​ក៏​បាន​ដឹង​ថា មូល​ហេតុ ដែល​ព្រះ​ជា​ម្ចាស់​បាន​ផ្លាស់​ប្តូរ​ផែន​ការ​របស់​នាង គឺដោយសារ​ព្រះ​អង្គ​មាន​ផែនការ​ដែល​ធំ​ជាង​នោះ សម្រាប់​នាង។

នៅ​ក្នុង​ព្រះ​គម្ពីរ មាន​រឿង​ជា​ច្រើន​ដែល​និយាយ​អំពី​ផែន​ការ​ដែល​ព្រះ​ទ្រង់​បាន​បង្អាក់។ នៅ​ក្នុង​ដំណើរ​បេសក​កម្ម​លើក​ទី​ពីរ សាវ័ក​ប៉ុល​មាន​គម្រោង​ទៅ​ផ្សាយ​ដំណឹង​ល្អ នៅ​ស្រុក​ប៊ីធូនា តែ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ក៏​បាន​រារាំង​គាត់ មិន​ឲ្យ​ចូល​ស្រុក​នោះ​ទេ(កិច្ចការ ១៦:៦-៧)។  រឿង​នេះ​ហាក់​ដូច​ជា​គួរ​ឲ្យ​ឆ្ងល់។ ហេតុ​អ្វី​បាន​ជា​ព្រះយេស៊ូវ​បង្អាក់គម្រោង ដែល​ស្រប​តាម​បេសកកម្ម​ដែល​ព្រះ​ជា​ម្ចាស់​បាន​ប្រទាន? ព្រះ​ជា​ម្ចាស់​ក៏​បាន​បើក​បង្ហាញ​ឲ្យ​គាត់​ដឹង​ថា តាម​ពិត គឺ​ដោយ​សារ​ស្រុក​មាសេដូន​ត្រូវ​ការ​គាត់​ខ្លាំង​ជាង។ ជា​លទ្ធ​ផល នៅ​ទីនោះ សាវ័ក​ប៉ុល​ក៏​បាន​បង្កើត​ពួក​ជំនុំ​ដំបូង ក្នុង​ទ្វីប​អឺរ៉ុប។ ស្តេច​សាឡូម៉ូន​ក៏​បាន​មាន​បន្ទូល​ផង​ដែរ​ថា “នៅ​ក្នុង​ចិត្ត​មនុស្ស តែង​មាន​គំនិត​គិត​ធ្វើ​ជា​ច្រើន​យ៉ាង មាន​តែ​ដំបូន្មាន​នៃ​ព្រះយេហូវ៉ា​ប៉ុណ្ណោះ ដែល​នឹង​ស្ថិតស្ថេរ​នៅ”(សុភាសិត ១៩:២១)។

ការ​ធ្វើ​ផែនការ​គឺ​ជា​ទង្វើរ​ដ៏​សម​ហេតុ​ផល។ មាន​មតិ​មួយ​បាន​ពោល​ថា ការ​ខក​ខាន​មិន​បាន​ធ្វើ​ផែន​ការ គឺ​ជា​ការរៀប​គម្រោង​ដើម្បី​ទទួល​បរាជ័យ​។ ប៉ុន្តែ​ ព្រះ​ជាម្ចាស់​អាច​បង្អាក់​ផែនការ​របស់​យើង ដោយ​ប្រើ​ផែន​ការ​របស់​ទ្រង់។ អ្វី​ដែល​យើង​ត្រូវ​ធ្វើ គឺ​ត្រូវ​ស្តាប់​ព្រះ​សូរ​សៀង​ព្រះ​អង្គ ហើយ​ស្តាប់​បង្គាប់​តាម ដោយ​ដឹង​ថា យើង​អាច​ទុក​ចិត្ត​ព្រះ​អង្គ​។ ពេល​ណា​យើង​ចុះ​ចូល​នឹង​បំណង​ព្រះទ័យ​ទ្រង់ ​យើង​ក៏​នឹង​បាន​រស់​នៅ​ស្រប​តាម​គោល​បំណង ដែល​ព្រះ​អង្គមាន​សម្រាប់​ជីវិត​យើង។​…

រឿងដែលគួរឲ្យភា្ញក់ផ្អើល

មាន​ពេល​មួយ សាស្រ្តា​ចារ្យ​ហូលី អដវេយ(Holly Ordway) បាន​បញ្ចេញ​ប្រត្តិ​កម្ម ចំពោះ​បទ​កំណាព្យ​ដ៏​គួរ​ឲ្យ​ស្ងប់ស្ងែង​របស់​លោក​ចន ដាន(John Donne) ដែល​មាន​ចំណង​ជើង​ថា “បទ​កំណាព្យ​បរិសុទ្ធ ទាំង​១៤​ឃ្លា”។ គាត់​មាន​អារម្មណ៍​ថា គាត់​ហាក់​ដូច​ជា​បាន​ប៉ះ​ខ្សែ​ភ្លើង​ឆក់។ គាត់​មិន​ដឹង​ថា ត្រូវ​និយាយ​ដូច​ម្តេច​ទេ។ ក្រោយ​មក អ្នក​ស្រី​អដវេយ បាន​រំឭក​ថា កាល​នោះ ពី​ដំបូង​គាត់​មាន​ទស្សនៈ​បែប​អ្នក​មិន​ជឿ​ព្រះ ​តែ​បទ​កំណាព្យ​នោះ បាន​ធ្វើ​ឲ្យ​គាត់​បើក​ចិត្ត។ ទី​បំផុត គាត់​ក៏​បាន​ជឿ​ថា ព្រះ​គ្រីស្ទ​ដែល​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ពិត​ជា​មាន​អំណាច​ធ្វើ​ឲ្យ​ជីវិត​ផ្លាស់​ប្រែ។​

លោក​ពេត្រុស យ៉ាកុប និង​យ៉ូហាន ប្រហែល​ជា​មិន​អារម្មណ៍​មិន​ខុស​ពី​សាស្រ្តា​ចារ្យ​អដវេយ​ឡើយ ពេល​ដែល​ព្រះយេស៊ូវ​នាំ​ពួក​គេ​ឡើង​ទៅ​ដល់​កំពូល​ភ្នំ ដែល​នៅ​ទីនោះ​ពួក​គេ​បាន​ឃើញ​សិរីល្អ​របស់​ព្រះ​អង្គ​បង្ហាញ​ចេញ​មក តាមរបៀប​ដ៏​អស្ចារ្យ។ ព្រះពស្ត្រ​ទ្រង់​ត្រឡប់​ជា​ភ្លឺ​សស្គុស​ដូច​ហិមៈ(ម៉ាកុស ៩:៣) នោះ​លោក​អេលីយ៉ា ព្រម​ទាំង​លោក​ម៉ូសេ បាន​លេច​មក​ឲ្យ​ឃើញ។

ពេល​ព្រះ‌យេស៊ូ​យាង​ចុះ​ពី​លើ​ភ្នំ​ជា​មួយ​សិស្ស​ទាំង​បី ព្រះអង្គ​ហាម‌ប្រាម​គេ​មិន​ឲ្យ​និយាយ​អំពី​ហេតុ‌ការណ៍ ដែល​ខ្លួន​បាន​ឃើញ​ប្រាប់​នរណា​ឡើយ រហូត​ដល់​ពេល​ដែល​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ(ខ.៩)។ ប៉ុន្តែ ពួក​គេ​​មិន​ទាន់យល់​អំពី​អត្ថ​ន័យ​នៃ​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​នោះ​ឡើយ(ខ.១០)។

កាល​នោះ ពួក​សាវ័ក​មិន​មាន​ការ​យល់​ដឹង អំពី​ព្រះ​យេស៊ូវ ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ឡើយ ព្រោះ​ពួក​គេ​មិន​អាចយល់ អំពី​គោល​ដៅ​របស់​ព្រះ​អង្គ ដែល​រាប់​បញ្ចូល​ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​អង្គ។ ប៉ុន្តែ ទី​បំផុត បទ​ពិសោធន៍​ដែល​ពួក​គេ​មាន​ជា​មួយ​ព្រះ​អម្ចាស់​របស់​ពួក​គេ ដែល​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ បាន​ធ្វើ​ឲ្យ​ជីវិត​ពួក​គេ​ផ្លាស់​ប្រែ តាម​របៀប​ដ៏​អស្ចារ្យ។ ក្រោយ​មក លោក​ពេត្រុស​បាន​ពិពណ៌នា…

ព្រះអង្គស្គាល់យើងគ្មានកន្លែងចន្លោះ

មាន​ពេល​មួយ អ្នក​បើក​បរ​ឡាន​សណ្តោង បាន​ទាញ​ឡាន​របស់​ម្តាយ​ខ្ញុំ ចេញ​ពី​មាត់​ជ្រោះ​ដែល​នៅ​ជាប់​នឹង​ផ្លូវ​ចោទមួយ នៅ​លើ​ភ្នំ ហើយ​គាត់​ក៏​បាន​ប្រាប់​ម្តាយ​ខ្ញុំ ឲ្យ​ចាក​ចេញ​ពី​កន្លែង​នោះ ព្រោះ​គេ​កំពុង​តែ​តាម​រក​ខ្ញុំ។ កាល​នោះ ម្តាយ​ខ្ញុំ​កំពុង​តែ​មាន​ផ្ទៃ​ពោះ​កំណើត​ខ្ញុំ។ ពេល​ដែល​ខ្ញុំ​បាន​ចម្រើន​វ័យ​ធំ​ឡើង ជា​ញឹក​ញាប់ គាត់​បាន​រំឭក​អំពី​ការ​ដែល​ព្រះ​ជា​ម្ចាស់​បាន​សង្រ្គោះ​ជីវិត​យើង នៅ​ថ្ងៃ​នោះ​ ហើយ​គាត់​បាន​បញ្ជាក់​ថា ព្រះ​ជា​ម្ចាស់​បាន​ឲ្យ​តម្លៃ ចំពោះជីវិត​ខ្ញុំ តាំង​ពី​មុន​ពេល​ខ្ញុំ​ចាប់​កំណើត។

គ្មាន​នរណា​ម្នាក់​អាច​គេច​ផុត ពី​ព្រះ​នេត្រ​របស់​ព្រះ​អាទិករ ដែល​ជ្រាប​អំពី​អ្វី​ៗ​ទាំង​អស់។ កាល​ពី​ជាង​២៥០០​ឆ្នាំមុន ព្រះ​អង្គ​បាន​ប្រាប់​ហោរា​យេរេមា​ថា មុន​ពេល​ព្រះ​អង្គ​ជប់​បង្កើត​គាត់ នៅ​ក្នុង​ផ្ទៃ​ម្តាយ​គាត់ ព្រះ​អង្គ​បាន​ស្គាល់គាត់​រួច​ជា​ស្រេច​ហើយ​(យេរេមា ១:៥)។ ព្រះ​ជា​ម្ចាស់​ស្គាល់​យើង​ច្បាស់​ជាង​មនុស្ស​ណា​ទាំង​អស់ ហើយ​ក៏​ប្រទាន​គោល​បំណង និង​អត្ថ​ន័យ ដល់​ជីវិត​យើង​លើស​ពី​អ្វី​ៗ​ទាំង​អស់។ ព្រះ​អង្គ​មិន​គ្រាន់​តែ​បាន​បង្កើត​យើង​មក ដោយ​ប្រាជ្ញា និង​អំណាច​ចេស្តា​របស់​ព្រះ​អង្គ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​អាច​រក្សា​ជីវិត​យើង យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះរឿង​លម្អិត​បំផុត​នៃ​ជីវិត​យើង រាល់​វិនាទី គឺ​រាប់​ចាប់​តាំង​ពី​ចង្វាក់​បេះ​ដូង​របស់​យើង រហូត​ដល់​ដំណើរ​ការ​ដ៏​ស្មុគ្រ​ស្មាញ​នៃ​ខួរ​ក្បាល​យើង។ ស្តេច​ដាវីឌ​បាន​លើក​ឡើង អំពី​របៀប​ដែល​ព្រះវរបិតា​ដែល​គង់​នៅ​ស្ថាន​សួគ៌​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​យើង គឺ​ដូច​ដែល​ទ្រង់​បាន​មាន​បន្ទូល​ថា “ឱ​ព្រះអង្គ​អើយ ព្រះដំរិះ​របស់​ទ្រង់​មាន​ដំឡៃ​វិសេសដល់​ទូលបង្គំ​ណាស់​ហ្ន៎”(ទំនុកដំកើង ១៣៩:១៧)។

ព្រះ​ជា​ម្ចាស់​គង់​នៅ​ក្បែរ​យើង​ជា​និច្ច គឺ​នៅ​ជិត​ជាង​អ្វី​ៗ​ទាំង​អស់។ ព្រះ​អង្គ​បាន​បង្កើត​យើង ស្គាល់​យើង ហើយ​ស្រឡាញ់​យើង ហើយ​ព្រះ​អង្គ​សក្តិ​សម​នឹង​ទទួល​ការ​ថ្វាយ​បង្គំ និង​ការ​សរសើរ​ដំកើង​របស់​យើង។​—JAMES BANKS

ពេលដែល “ការរត់ប្រណាំង” មានលក្ខណៈលើសពីការរត់ប្រណាំង

សូមអាន ហេព្រើរ ១២:១-២ “​ត្រូវ​រត់​ក្នុង​ទី​ប្រណាំង ដែល​នៅ​មុខ​យើង ដោយ​អំណត់ ទាំង​រំពឹង​មើល​ដល់​ព្រះយេស៊ូវ​ដ៏​ជា​មេ​ផ្តើម ហើយ​ជា​មេ​សំរេច​សេចក្តី​ជំនឿ​របស់​យើង”។

ឧបមាថា អ្នកបានចូលរួមក្នុងរត់ប្រណាំងចម្ងាយឆ្ងាយមួយ។ ពេលនោះ អ្នកប្រហែលជាដកដង្ហើមដង្ហក់ អ្នកមានអារម្មណ៍ថា ក្តៅទ្រូងស្ទើរឆេះ ប៉ុន្តែ អ្នកមិនចង់បន្ថយល្បឿនទេ ព្រោះអ្នកចង់ឆាប់ទៅដល់ទី។ បើការរត់ប្រណាំងមានការពិបាកយ៉ាងនេះ ហេតុអ្វីបានជាមានមនុស្សជាច្រើនចូលរួកក្នុងការប្រកួតកីឡាប្រភេទនេះ?

ខ្ញុំតែងតែឆ្ងល់ថា…